រំភើបចិត្តជំនួស!!! បែកគ្នាជាង៦ឆ្នាំមិននិយាយរកគ្នា តែលួ ចដេកនឹកគ្នារាល់ថ្ងៃ ពេលត្រូវគ្នាវិញឲ្យម៉ែចូលស្ដីយកម៉ង់ ខណៈដែល…..

ជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែកគ្នាជាង៦ឆ្នាំមិននិយាយរកគ្នា តែលួ ចដេកនឹកគ្នារាល់ថ្ងៃ ពេលត្រូវគ្នាវិញឲ្យម៉ែចូលស្ដីយកម៉ង់ ខណៈដែល…..ស្នេហារបស់មនុស្សម្នាក់ៗ តែងមានភាពខុសគ្នាៗ អ្នកខ្លះត្រូវការស្វែងយល់ចិត្តគ្នារាប់ឆ្នាំ ទម្រាំសម្រេចយកមកធ្វើជាគូអនាគត ព្រោះត្រូវមើលពីទង្វើ អាកប្បកិរិយា ការនិយាយស្ដី ទំហំសេចក្ដីស្រលាញ់ ព្រមទាំងទំនួលខុសត្រូវ។អ្នកខ្លះមិនសូវដែលគិតច្រើនឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែពេលត្រូវដល់គូ ចូលដណ្តឹងការភ្លាមតែម្តង ឯអ្នកខ្លះទៀតក៏មិនសមប្រកប ស្រលាញ់គ្នាបាន ១ ឬ ២ឆ្នាំ ស្រាប់តែគំនិតមិនចុះសម្រុងគ្នា ហើយបែកគ្នាតែម្តង ដល់ថ្នាក់មនុស្សមួយចំនួនលែងចង់មានស្នេហា ដោយសារតែមានរបួសស្នាមនៃការឈឺចាប់។ជាក់ស្ដែងដូចជាបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ពូ ទី ដំបូងឡើយស្រលាញ់គ្នាបានជាងមួយឆ្នាំ ស្រាប់តែបែកគ្នា ហើយពេលវេលាបែកគ្នាជាច្រើនឆ្នាំ បានធ្វើឲ្យរូបគេ គិតថាអ្នកថ្មីមិនដូចជាអ្នកចាស់ទាល់តែសោះ រហូតថ្ងៃមួយបានជួបគ្នាដោយចៃដន្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមសារភាពស្នេហ៍ជាលើកទី២ រហូតបានសម្រេច ហើយដឹកដៃគ្នា ព្រមទទួលយកគ្នាទៅថ្ងៃអនាគតថែមទៀតផង។ តាមរយៈគណនីហ្វេសប៊ុកខាងលើបានសរសេរថា៖«ដំបូងស្រលាញ់គ្នាបាន ១ឆ្នាំ ២ខែ បន្ទាប់មកក៏បែកគ្នា បែកទាំងចិត្តនៅស្រលាញ់ ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបង្ខំចិត្តបែក បែកគ្នារួចលួចដេកនឹកគ្នា បារម្ភ ចង់ដឹងចង់ឮរឿងគ្នារៀងខ្លួន។ រហូតមានអ្នកថ្មីៗ ក៏មានអារម្មណ៍ថា មិនដូចម្នាក់ហ្នឹង ដូចខ្វះអ្វីម្យ៉ាងក្នុងជីវិត រំលងមកបានជាង ៦ឆ្នាំ ទើបបាននិយាយរកគ្នាម្ដងទៀត និយាយពីថាអរនោះអរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ហោះទៅលើមេឃ។តែពេលហ្នឹងគួរអរគុណដល់ tiger ទើបដាច់ចិត្តហ៊ាននិយាយ ក៏ប្រាប់ថានឹក រហូតលួចនិយាយជាមួយគ្នា ទើបដាក់ចិត្តដាក់កាយសារភាពស្នេហ៏ប្រាប់អូនម្ដងទៀត អូនក៏យល់ព្រម ម្ដងនេះអរគុណគ្រួសារទាំងសងខាង អរគុណអូនជាង ៧ឆ្នាំកន្លងមកនេះមិនប្រែទៅណា អូននៅដដែល ថ្ងៃមុខថ្ងៃក្រោយទៅខំប្រឹងរក មានស៊ីអត់ស៊ីជាមួយគ្នា ហើយពេលនេះ គឺជាថ្ងៃពិសេស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឃើញអ្នកទាំង២បានជួបគ្នា ហើយព្រមយកគ្នាជាគូអនាគតដោយមានទាំងពិធីភ្ជាប់ពាក្យបែបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ត្រេកអរជំនួស ហើយអ្នកខ្លះទៀតក៏បានជូនពរអ្នកទាំង២ឲ្យស្រលាញ់គ្នារហូតដល់ចាស់ ការអធ្យាស្រ័យឲ្យគ្នា និងការទទួលស្គាល់កំហុសនៅពេលនរណាម្នាក់បានធ្វើខុស វាពិតជាធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល៕

(អត្ថបទ៖និស្ស័យ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *