លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី! បើអ្នកស្រលាញ់ជីវិត អ្នកត្រូវធ្វើរឿងនេះជាចាំបាច់ ដើម្បីឱ្យសុខភាពថ្លើមល្អប្រសើរ

ចែករំលែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហារីកថ្លើម(HCC)ត្រូវបានចំណាត់ថ្នាក់លេខ៥នៃជំងឺមហារីក ដែលជួបញឹកញាប់ក្នុងពិភពលោកទាំងមូល និងមានអត្រាស្លាប់ខ្ពស់។ គួរបញ្ជាក់ផងដែរ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី ឯកទេស ថ្លើម ក្រពះ ពោះវៀន សព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរសំរាកព្យាបាល ឯកទេសអេគីប បានមានប្រសាសន៍ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុរួមដែលបណ្ដាលឱ្យមានការក្រិនថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃដូចជា ការរលាកថ្លើម C ឬ B, ការពិសាគ្រឿងស្រវឹងរ៉ាំរ៉ៃ, ជំងឺខ្លាំញ់រុំថ្លើម, និងកត្តាហានិភ័យមួយចំនួនទៀតរួមមាន ជំងឺទឹកនោមផ្អែម និងការបរិភោគសារជាតិ Aflatoxin។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ការត្រួតពិនិត្យសុខភាពថ្លើមជាប្រចាំ មានសារៈប្រយោជន៍ខ្លាំងណាស់ជាពិសេសសម្រាប់អ្នកដែលមានបញ្ហារលាកថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម។ ប៉ុន្តែយ៉ាងណាមិញ មហារីកថ្លើមនៅតែមានភាពកាចសាហាវ ព្រោះថាអ្នកជំងឺភាគច្រើនតែងមកពិគ្រោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងពិនិត្យក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលដុំមហារីកថ្លើមបានរីកធំនិងរីករាលដាលទៅហើយ ដូចនេះការព្យាបាលមានការពិបាកដែរ។ទោះបីវេជ្ជសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ការព្យាបាលទាមទារការចូលរួមពីសាមីខ្លួនផ្ទាល់ក្នុងការត្រួតពិនិត្យសុខភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាប្រចាំ ការលុបបំបាត់កត្តាហានិភ័យ និងការមកទទួលសេវាកម្មព្យាបាលទាន់ពេលវេលា និងក្នុងដំណាក់កាលដំបូង នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ បានផ្ដាំផ្ញើទៅកាន់អ្នកទាំងអស់គ្នាថា យើងត្រូវតែពិនិត្យសុខភាពឱ្យបានយ៉ាងហោចណាស់រៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្ដង ព្រោះជំងឺរលាកថ្លើមនេះ គឺជាជំងឺស្ងប់ស្ងាត់ណាស់ វាមិនបង្ករោគសញ្ញាអ្វីទាំងអស់ អញ្ចឹងហើយទាមទារឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែពិនិត្យសុខភាពជាប្រចាំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Healthy Cambodia អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

Leave a Reply

Your email address will not be published. Required fields are marked *