បុរសចំណាស់ ម្នាក់សុំ ទានគេ អស់ ២០ ឆ្នាំមិន ខ្ចីដូរមុខ របរ ដល់ថ្ងៃមួ យអ្នកជិត ខាង ស្អុយ ក្លិនក្នុងផ្ទះ គាត់ពេក ក៏បាន ហៅប៉ូលិស ទៅសម្អាត ស្រាប់ តែរកឃើញ រឿងដ៏គួរ ឱ្យភ្ញាក់ ផ្អើលមួយ…

ចែករំលែក

ព្រឹ ក​ថ្ងៃ​ចន្ទ​មួយ​នៅ​សាលារៀន គ្រូ​របស់គាត់​បាន​និយាយ​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត និង​រឿង​ទាក់ទង​នឹង​ការប្តេជ្ញាចិត្ត​ ចំពោះ​អ្វីដែល​សំខាន់បំផុត​ចំពោះ​មនុស្ស​គ្រប់រូប​។ ខាងក្រោម​នេះ​គឺជា​ដំណាល​រឿង​ទាំងស្រុង​ដែល​គ្រូ​គាត់​បាន​ប្រាប់​។

​ ​***​សាច់រឿង​បុរស​ចំណាស់​ម្នាក់​នៅ​ទីក្រុង​ឡុង​ដ៏​***

​ ​បុរស ​ចំណាស់​ ម្នាក់ ​រស់នៅ​ជាយក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស ហើយ​គាត់​តែង​ងើប​ពី​ព្រលឹម​ទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​។ គាត់​បាន​ជិះ​រថភ្លើង​មក​កណ្តាល​ក្រុង​ឡុង​ដ៍ ហើយ​អង្គុយ​នៅ​កែង​ផ្លូវ​មួយ លើកដៃ​សុំទាន​។ គាត់​មកសុំ​ទាន​បែបនេះ​រៀងរាល់ថ្ងៃ​ពេញ​មួយជីវិត​របស់គាត់​។ គាត់​បាន​អង្គុយ​នៅ​កន្លែង​ដដែល​សុំទាន​អស់​រយៈពេល​ជិត

២០ ឆ្នាំ​។​ផ្ទះ​របស់គាត់​កខ្វក់ ហើយ​មាន​ក្លិនស្អុយ​ហើរ​ចេញពីផ្ទះ​របស់គាត់​ទៅផ្ទះ​អ្នកជិតខាង​សឹង​ទ្រាំ​ពុំបាន​។ អ្នកជិតខាង​មិនអាច​ទ្រាំ​នឹង​ក្លិនស្អុយ​នេះ​បាន​ក៏​ប្តឹង​ប៉ូលិស​ឱ្យ​មកជួយ​សម្អាតផ្ទះ​រប​ស់​អ្នកសុំទាន​រូបនេះ​។ ប៉ូលិស​បាន​គោះទ្វារ តែ​មិនឃើញ​បុរស​ចំណាស់​ម្នាក់នេះ ហើយ​បាន​ចូលទៅ​ជួយ​សម្អាតផ្ទះ​នោះ​។ រំពេច​នោះ​ប៉ូលិស​

ឃើញ​មាន​ថង់​លុយ​តូចៗ​ជាច្រើន​គរ​ពេញ​ផ្ទះ​របស់​បុរស​ចំណាស់ ដែល​បាន​ប្រមូល​ពី​ការ​សុំទាន​ជាច្រើន​ឆ្នាំ​។​ប៉ូលិស​បាននាំគ្នា​រាប់​លុយ​នោះ ហើយក៏​បានដឹងថា បុរស​សុំទាន​ម្នាក់​នោះ​គឺជា​មហាសេដ្ឋី​។ ពួកគេ​បាននាំគ្នា​រង់ចាំ​បុរស​សុំទាន​នោះ​នៅ​ខាងក្រៅ​ទាំង​អន្ទះអន្ទែង​ដើម្បី​ប្រាប់​ដំណឹង​ល្អ​ដល់​បុរស​សុំទាន​នោះ​។នៅពេល​បុរស​សុំទាន​នោះមក​ដល់ផ្ទះ​នៅពេល​ល្ងាច​មួយ ប៉ូលិស​ម្នាក់​បានរ​ត់ទៅ​ប្រាប់​គាត់​ទាំង​ទឹកមុខ​រីករាយ​ថា ចាប់ពី​ថ្ងៃ នេះ​ទៅ​គាត់​មិនចាំបាច់​ទៅសុំ​ទាន​គេ​ទៀតឡើយ ព្រោះ​គាត់​ឥឡូវ​ក្លាយជា​មហាសេដ្ឋី​ហើយ​។​បុរស​សុំទាន​មិនបាន​និយាយ

ស្តី​តប​វិញ​សូម្បី​មួយ​ម៉ាត់ ហើយ​គាត់​ក៏បាន​ដើរចូល​ផ្ទះ​ចាក់សោ​ឮសូរ​គ្រាំង​។ព្រឹកស្អែក គាត់​បាន​ក្រោក​ឡើង​តាម​ទម្លាប់ ហើយ​ចេញទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដូច​សព្វដង​ដើម្បី​ទៅសុំ​ទាន​នៅ​កន្លែង​ដដែល​របស់គាត់​។ជាក់ស្តែង បុរស​ចំណាស់​ម្នាក់នេះ​ពុំមាន​ផែនការ ក្តី​សុបិន ឬអ្វី​មួយ​អស្ចារ្យ​ក្នុង​ជីវិត​របស់គាត់​ទេ​។ ក្នុង​សាច់​រឿងនេះ​យើង​ពុំបាន​រៀនសូត្រ​អ្វី​ក្រៅតែពី​ការដកពិសោធន៍​អំពី​ការរក្សា​ការផ្តោត​សំខាន់​លើ​រឿង​ដែល​យើង​ចូលចិត្ត​ធ្វើ​

នោះឡើយ នោះ​គឺ​ការប្តេជ្ញាចិត្ត​។​ យើង​គួរតែ​បន្ត​ដើរ​លើផ្លូវ​របស់​យើង ដែល​នេះ​មានន័យថា​ត្រូវ​ប្តេជ្ញាចិត្ត​ចំពោះ​អ្វីដែល​មនុស្ស​ជុំវិញខ្លួន​តែងតែ​បដិសេធ​។ សូមកុំ​ឱ្យ​អ្វីមួយ​មក​រំខាន​យើង​ពី​ភាព​រីករាយ និង​ការតាំង​ចិត្ត​ចំពោះ​អ្វីដែល​យើង​ចង់​ធ្វើ​ឱ្យសោះ​។អ្វីដែល​ធ្វើឱ្យ​យើង​រីករាយ​ គឺ​លទ្ធផល​នៅ​ចុងបញ្ចប់​ដែល​បាន​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​…​មិនមែនជា​អ្វីដែល​កើតចេញពី​សម្តី​អ្នកដទៃ​នោះទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *