ញ៉ាក់សាច់! ឃ្លីបសំឡេង Are you Ok? របស់បុរសម្នាក់នេះទទួលបានតម្លៃ ១២០០០ ដុល្លារ ពី​ផលិតកម្ម​កម្ម​ Galaxy Navatra ស្រាប់តែតន់ ចន្ទសីម៉ា​ យកទៅ Mix បញ្ចូលបទចម្រៀងឡូយអស់ស្ទះ (មានវីដេអូ)

ចែករំលែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ឬ TikTok ប្រហែលជាធ្លាប់បានស្តាប់ហើយ បទ «Are You Okay You Can ផ្លាប់ៗ With Me In The Classroom» ម្ចាស់​គណនី​ទីក​តុ​ក​មួយ​ឈ្មោះ «​បង​ឆើត​ខេត្តកំពត​» ដែល​តាំង​ខ្លួនឯង ថា​ជា​មេធី​ម​«​នាគ​ហោះ​» ឬ ឈ្មោះពិតលោក វឌ្ឍនះ សោម នោះ ត្រូវបាន​ផលិតកម្ម​កម្ម​Galaxy Navatra ហៅ​ទៅ​ជួប ដើម្បី​និយាយ​គ្នា​ពី​ការទិញ​សិទ្ធិ​សំឡេង​បទ Are You Ok? ក្នុង​ទឹកប្រាក់​ចំនួន​១២ ០០០​ដុល្លារ នូវ​ថ្លៃ​ទិញ​សិទ្ធិ​សំឡេង​របស់​ខ្លួន បទ «Are You Ok?»​។​

ក្នុងនោះដែរម្ចាស់បទបានរៀបរាប់ថា ខ្ញុំបាទមកទទួលលុយនៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាចំនួន12000$ពីកាទិញសិទ្ធសំលេងរបស់ខ្ញុំ are you ok ខ្ញុំបាទសូមអគុណអ្នកឧកញ៉ាយ៉ាងក្រៃលែង ជូនពរអ្នកឧកញ៉ាប្រកបការងារកាន់តែរីកចំរេីន។ ដោយឡែក ​ផលិតកម្ម​Galaxy Navatra ក្រោយពី​ទិញ​សិទ្ធិ​សំឡេង​នេះ​រួចមក នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហាញ​បទ​ចម្រៀង​ថ្មី របស់​តារាចម្រៀង តន់ ចន្ទ​សី​ម៉ា មាន​ចំណងជើង​ថា Are You Ok?

ដែល​ត្រៀម​ចេញ​MV​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​ដោយឡែក ​ខ្លឹមសារ​នៃ​បទ ដើម ត្រូវបាន​មតិ​មួយចំនួន​រិះគន់ថា ជា​ពាក្យ​អសីលធម៌ ហើយ​ពេល​ផលិតកម្ម​ Galaxy Navatra​ កែ​មក​ជា​ពាក្យ​អង់គ្លេស​ថា Clap Clap​ឲ្យ​តន់ ចន្ទ​សី​ម៉ា​ច្រៀង​នោះ ក៏​នៅតែ​មាន​មតិ​មួយចំនួន​រិះគន់​ដដែល​។​ក្នុងនោះដែរ ​តាម​ពាក្យ​ទៅ បើ​យោងតាម​វចនានុក្រម​សម្ដេច​សង្ឃឹម ជួន​ណាត ពាក្យ​ថា ផ្លាប់ (​ប្លាប់​) មានន័យថា

សូរ​ឮ​ដោយ​វាយ​, ទះ​, ទាត់​ជាដើម​។ ចំណែក ពាក្យ Clap ដែលជា​ពាក្យ​អង់គ្លេស​នោះ ក៏​មានន័យ​ស្រដៀង​គ្នា​ដែរ​ថា ទះដៃ​។ តែ​បើ​យើង​គិត​អវិជ្ជមាន ​ពាក្យ ​ផ្លាប់​ៗ​នោះ ​ច្បាស់ជា​ក្លាយ​ជា​​ន័យ អសីលធម៌ ដូច​គេ​រិះគន់​នោះ​ហើយ​៕ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

ប្រភព៖ reviewhints.com

Leave a Reply

Your email address will not be published. Required fields are marked *