ថៅកែស្រីម្ចាស់ហាងខំអាណិត ហើយសួរនាំចង់រកការងារឲ្យធ្វើ បែរអ្នកសុំទានឆ្លើយតបជាមួយគាត់វិញយ៉ាងឡូយ ដោយគេបានបោះសម្ដីថា

ចែករំលែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ មានគណនីមួយ ជាម្ចាស់ភោជនីដ្ឋានមួយកន្លែង បានសរសេររៀបរាប់អំពីអ្នកសុំទានម្នាក់ដើរសុំលុយ តែគាត់មានចិត្តអាណិតចង់ផ្ដល់ការងារឲ្យធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំឲ្យពិបាកដើរសុំទាន តែអ្នកសុំទានបែរនិយាយពាក្យហួសចិត្តទាំងនេះ មកកាន់គាត់ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់រៀបរាប់ថា៖ ម្សិលមិញទៅញាំអីនៅមាត់ស្ទឹង មានមីងម្នាក់ គាត់ដើរសុំទាន គាត់លើកដៃសំពះខ្ញុំ ហើយនិយាយតិចៗថា ក្មួយស្រី មីងសុំលុយបន្តិចមកទិញបាយហូបគាត់មានអាយុប្រហែលជា ៤០ឆ្នាំទៅ ៤៥ឆ្នាំខ្ញុំក៏សួរគាត់ថា មីងរស់នៅឯណាសព្វថ្ងៃគាត់ថា មីងអត់មានកន្លែងនៅទេ សុំទានដល់ណាដេកត្រង់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសួរទៀតថា ចុះមីងមានកូនចៅទេ? គាត់ថាអត់មានទេ ខ្ញុំសួរថា អីចឹងមីងចង់ធ្វើការទេ ខ្ញុំបើកភោជនីយដ្ឋានត្រូវការរើសបុគ្គលិកច្រើនផ្នែក មីងលាងចានក៏បាន ថែសួនក៏បាន ខ្ញុំឲ្យប្រាក់ខែមីង ១០០$ មានកន្លែងគេង ហើយមានអាហារញាំ ៣ពេលទៀត។ គាត់ក៏និយាយថា មីងមិនចេះធ្វើការទេ ចេះតែដើរសុំទាន។ ខ្ញុំក៏និយាយទៀតថា បើមីងមិនចេះ ខ្ញុំមានអ្នកបង្រៀនមីង គាត់ថា មីងមិនធ្វើទេ លាងចានហត់ណាស់ ថែសួនក៏ហត់ដែរ (ចប់)។

មិនមែនតែមីងម្នាក់ហ្នឹងទេ នៅមានជាច្រើននាក់ទៀត ដែលខ្ញុំបានជួបហេតុផលស្រដៀងៗគ្នា ឲ្យតែនិយាយរឿងរកការងារឲ្យធ្វើ គឺដឹងតែដើរចេញហើយ។ ពីមុនខ្ញុំអាណិតអ្នកសុំទានណាស់ មិនថាចាស់ឬក្មេងទេព្រោះគិតថា គេទីទាល់ក្រទើបដើរសុំគេពិបាកទើបដើរសុំគេ គ្មានជំរើសទើបគេដើរសុំ តែឥឡូវខ្ញុំគិតថា គេក្រព្រោះខ្ជិលច្រើនជាងខ្ជិលហើយខ្វះការតស៊ូទៀត។

ថ្វីបើយើងខំរកហើយនៅតែក្រ វាមិនមែនជារឿងអាម៉ាស់ទេបើជាជនពិការ ឬចាស់ជរាខ្លាំង ខ្ញុំមិនថាទេ តែនេះមានដៃ មានជើង វ័យក៏មិនទាន់ជរា ម៉ែខ្ញុំអាយុ ៦៨ ហើយ ការងារគាត់ធ្វើគ្រប់យ៉ាង ហត់ជាងខ្ញុំទៀតឥឡូវខ្ញុំឃើញអ្នកសុំទាន ចាប់ផ្តើមមានអារម្មណ៍ថាបាត់សទ្ធា សំបូរតែអ្នកសុំទាន ដើរជល់ក្បាល តែអ្នកធ្វើការ មិនងាយរកទេ។

ហើយអ្នកសុំទានទាំងអស់មិនមែនសុទ្ធតែដូចមីងម្នាក់ខាងលើនោះទេ ដោយសារអ្នកសុំទានជាច្រើន គឺគាត់ពិតជាមានបញ្ហាជីវភាពលំបាកពិតប្រាកដមែន មិនមានឱកាសអាចរកការងារធ្វើបាន ឬកាយសម្បទាគិតគ្រប់លក្ខណៈជាដើម ហើយក៏មានអ្នកសុំទានមួយចំនួនយកការសុំទានធ្វើជាមុខរបរទៀតផងក៏មានដែរ ព្រោះគិតថា ការរកស៊ី ឬការធ្វើការងារវាលំបាកជាងការសុំទានជាដើម៕

ប្រភព៖ ReadKh.com

Leave a Reply

Your email address will not be published. Required fields are marked *