ពិតជាល្អខ្លាំងណាស់! អ្នកដែលបានចា ក់​ វ៉់ាក់សុំាងដូសទី៣រួច ពិតជាសំណាងខ្លាំងណាស់

ចែករំលែក

~

~

ភ្នំពេញ៖ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ នៅក្នុងឪកាសដែល លោកជំទាវ ឱ វណ្ណឌី បាននាំយកសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សុំាងកូវីដ-១៩លេខរៀងទី៩លាន ដែលក្នុងនោះលោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍យ៉ាងដូច្នេះថា បើតាមការសង្កេតឃើញ

~

~

ការចា ក់វ៉ាក់សុំាងដូស ទី៣នូវតែមានប្រសិទ្ធភាពក្នុងការជួយឱ្យសរីរាង្គរបស់មនុស្សមិនឱ្យវិវត្តទៅរកសភាពធ្ង ន់ ធ្ងរ មិនសូវចូលសម្រាក់ពេទ្យ និងអត្រាមរ ណៈ ភា ព ថយចុះ។ ជាទូទៅប្រសិទ្ធភាពនេះមានក្នុងថេរវេលាពី ៦ខែ​ ទៅ៨ខែ ហើយក៏មានការសិក្សាខ្លះនិយាយថា អាចមានរយៈពេល១ឆ្នាំផងដែរ។

~

គួរបញ្ជាក់ផងដែរ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍បន្ថែមថា បើទោះបីយ៉ាងនេះក្ដី មិនទាន់មានឯកសារណាមួយនិយាយអំពីភាពច្បាស់លាស់លើកិច្ចការនេះនោះទេ ដោយសារតែការងារនេះថ្មី ហើយកូវីដ-១៩បំប្លែងខ្លួនថ្មីនេះបំប្លែងខ្លួនលឿនណាស់។ ដូច្នេះការអនុវត្តវិធានការចា ក់ វ៉ាក់សុំាងការពារកូវីដ-១៩ដូសទី៣ (ដូសជំរុញ) ដែលយើងមិនអាចចាំបានយូរ ប្រសិនបើយើងចាំទទួលក្រែងវាបង្កឱ្យមានអ្នកឆ្លងកូវីដ-១៩ច្រើន ដូច្នេះយើងចាំបាច់ត្រូវ ចា ក់ វ៉ាក់សុំាងដូសទី៣។

~

~

នៅក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងបន្ថែមថា ដែលជាការចាំបាច់ដែលយើងត្រូវតែធ្វើការពិចារណាក្នុងការសម្រេចចិត្តពិចារណា ចា ក់ វ៉ាក់សុំាងដូសទី៣ជូនប្រជាពលរដ្ឋ ជាពិសេសក្រុមពេទ្យជួរមុខ មន្ត្រីរ ឬការ ស ម ត្ថ កិ ច្ចដែលកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីទប់ស្កា​ ត់ កូ វីដ-១៩ផងដែរ។

~

ជាចុងក្រោយ បើតយោងតាមប្រភព ក្រសួងសុខាភិបា ល បានបញ្ជាក់ថា កំណេីនអត្រាចា ក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មាន ៩០,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

~

ប្រភព៖ Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *