ជូនឪពុកម្ដាយទៅដណ្ដឹងកូនក្រមុំគេ ពេលទៅដល់ឃើញផ្ទះជញ្ជាំងស្លឹកគ្រួសារក្រីក្រ ស្រាប់តែនិយាយពាក្យបែបនេះថា….

ជីវិត

~

~
ការ​ជ្រើសរើស​គូ​ស្រករ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត ព្រោះ​ត្រូវ​ដើរ​ផ្លូវ​រួម​គ្នា​ជា​ច្រើន​ឆ្នាំ រួម​សុខ រួម​ទុក្ខ គ្រប់​ពេល​វេលា។ បើ​ទោះ​មាន​ទស្សនៈ​មួយ​ចំនួន​លើក​ឡើង​

~

ថា «អ្នក​មាន​រត់​រក​តែ​អ្នក​មាន» ក៏​នៅ​មាន​ឪពុក​ម្ដាយ​ជា​ច្រើន គិត​ពី​សេចក្ដី​សុខ​របស់​កូន ជា​ជាង​ទំហំ​ទឹក​ទ្រព្យ​សម្បត្តិ។ ជាក់​ស្ដែង គ្រួសារ​មួយ​ដែល​មាន​

ជីវភាព​ហាក់​ធូរធារ​គ្រាន់​បើ បាន​ទៅ​ដណ្ដឹង​នារី​ម្នាក់​ឲ្យ​កូន​ប្រុស ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​ឃើញ​សភាព​ជាក់​ស្ដែង កាន់​តែ​មាន​ចិត្ត​អាណិត​ខ្លាំង​ឡើង ដោយ​មិន​មាន​

ការ​ប្ដូរ​ចិត្ត​ឡើយ។

~

រឿងមួយដែលកំពុងតែអង្រួនអារម្មណ៍អ្នកលេងបណ្ដាញសង្គមជាច្រើនឲ្យរំជួលចិត្តយ៉ាងខ្លាំង ដោយអ្នកនាងម្នាក់ដែលមានឈ្មោះថាSandy Sa បានបង្ហោះសារ

មួយរៀបរាប់ថា៖ “ជូន​ my king ,my Queen

មកស្ដីដណ្ដឹងកូនគេអោយបង​ប្រុស​ មកដល់ឃើញហើយអាណិតស្រលាញ់ខាងស្រី. (កូនកំព្រា). ក្រទ្រព្យកុំអោយតែក្រចិត្តណាពៅ​នឹកឃើញផ្ទះខ្លួនឯងពីមុនក៏

~

បែបនិង​ (មនុស្សសូមកុំមើលងាយមនុស្ស)”

នាងនិងគ្រួសាររបស់នាងបានទៅដណ្ដឹងកូនក្រមុំគេ ឲ្យបងប្រុសរបស់នាង តែពេលទៅដែលទៅដល់ផ្ទះកូនក្រមុំស្រាប់តែ ជួបរឿងនឹកស្មានមិនដល់មួយ ពេល

ឃើញទិដ្ឋភាពផ្ទះរបស់កូនក្រមុំ គឺក្រីក្រខ្លាំងណាស់ ផ្ទះសង់ពីស្លឹក ដំបូលប្រក់ស័ង្កសី

ជញ្ជាំងធ្លុះធ្លាយស្ទើតែគ្រប់កន្លែង គួរឲ្យអាណិតក្រៃលែង លើសពីនេះទៅទៀតនាងជាកូនស្រីដែលកំព្រា គួរអោយអាណិតជាពន់ពេក។ ក្រោយពេលបានឃើញនូវ

~

ទិដ្ឋភាពបែបនេះវាបានធ្វើឲ្យនាងក៏នឹកឃើញ ខ្លួនឯងថាកាលពីមុនក៏ធ្លាប់ក្របែបនេះដែរ។

នាងអាណិតស្រលាញ់កូនក្រមុំនេះជាខ្លាំង។ នាងបន្ថែមទៀតថា មនុស្សសូមកុំមើលងាយមនុស្ស កុំវាយតម្លៃមនុស្សតែសំបកក្រៅ ទោះបីក្រ ក្រចុះ សំខាន់អោយ

មានចិត្តមានគំនិត លុយកាក់មាសប្រាក់យើងអាចរកបានតាមក្រោយ។

ក្រោយពីរឿងរ៉ាវនេះបានបង្ហោះលើអ៊ិនធើណេត មានការចុច Like Share និង Comment យ់ាងច្រើន ហើយមនុស្សគ្រប់គ្នា ស្ងើចសរសើរមិនដាច់ពីមាត់ពី

~

ក្រុមគ្រួសារនាងយ៉ាងខ្លាំង ដែលមិនបានស្អប់ខ្ពើម និង មិនរើសអើងចំពោះអ្នកក្រ។

ពាក្យ​សម្ដី​អម​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហោះ ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​រំភើប​ចិត្ត និង​ចែក​រំលែក​រាប់​ពាន់​ដង ត្រឹម​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ចំណែក​អ្នក​ខ្លះ បាន Comment ពាក្យ​សរសើរ​ជា​ច្រើន​ដល់​គ្រួសារ​បង​ស្រី Sandy Sa ដែល​មិន​ប្រកាន់​វណ្ណៈ។ បុរស​ម្នាក់​ឈ្មោះ Narith Keo បាន Comment ថា៖

~

«និយាយ​ត្រូវ មនុស្ស​កុំ​មើល​ងាយ​មនុស្ស វាស​នា​យើង​មើល​មិន​ឃើញ​ទេ»។

ចំណែក​ម្ចាស់​គណនី Facebook ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ Sothy Sothy បាន Comment ថា៖ «មិន​ថា​មាន​ក្រ​ទេ សំខាន់​ស្នេហ៍​ស្មោះ​និង​ចេះ​ស្រលាញ់​គ្នា

ប្រាក់​អាច​រក​បាន​តាម​ក្រោយ ហើយ​ប្រាក់​ក៏​កើត​ក្រោយ​មនុស្ស​ដែរ»។ ជាចុងក្រោយមានតែជូនពរដល់អ្នកទាំងពីរ ឲ្យស្រលាញ់គ្នាដល់ថ្ងៃអវសាន្ដ

ប្រភព៖ penh chet

Leave a Reply

Your email address will not be published. Required fields are marked *