មិនគួរឲ្យជឿទាល់តែសោះ! បុរសម្នាក់ គ្រាន់តែដាក់ឈ្មោះឱ្យសត្វឆ្កែ ស្រាប់តែត្រូវ​ប៉ូលីស​កោះហៅ​ទៅ​សាកសួរនឹងចាប់ខ្លួន ថែមទាំងត្រូវជាប់គុករហូតដល់ទៅ១០ថ្ងៃទៀត

ប្លែកៗ

ប្រទេស​ចិន៖ពិតជាមិនគួរឲ្យជឿទាល់តែសោះគ្រាន់តែដាក់ឈ្មោះឲ្យឆ្កែសោះបុរសម្នាក់​ឈ្មោះ Ban អាយុ ៣០​ឆ្នាំ​​ត្រូវបាន​ប៉ូលីស​កោះហៅ​ទៅ​សាកសួរនឹងចាប់ខ្លួន ថែមទាំងត្រូវបានជាប់គុករហូតដល់ទៅ១០ថ្ងៃព្រោះតែដាក់ឈ្មោះឲ្យសត្វចិញ្ចឹងរបស់ខ្លួន។រឿងរ៉ាវនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

បន្ទាប់ពី​ខ្លួន​បាន​បង្ហោះ​រូបភាព​ឆ្កែ​តាម​បណ្តាញ​សង្គម WeChat ដោយមាន​ដាក់ឈ្មោះ​ទាក់ទង​នឹង​បុគ្គលិក​ធ្វើការ​នៅក្នុង​ជួរ​រដ្ឋាភិបាល និង អ្នកធ្វើការ​បម្រើសេវា​ស​ង្គ​ម​។ ឈ្មោះឆ្កែ​ ដែល​ដាក់​នោះ​ មានឈ្មោះ​Chengguan​ និង Xieguan​។​

​ឈ្មោះ Chengguan សំដៅ​ដល់​ឈ្មោះ​មន្ត្រី​ ដែលមាន​ភារកិច្ច​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​កម្រិត​ទាប ចំណែក​ឈ្មោះ Xieguan គឺជា​ឈ្មោះ​សំដៅ​ដល់​បុគ្គលិក​ ដែល​បម្រើការ​ក្នុង​សហគមន៍ ដូចជា​ជំនួយការ​ ប៉ូលីស​ចរាចរណ៍​ជាដើម​។​បើយោងតាមសម្តីរបស់លោក បានឱ្យដឹងថា គាត់​មិន​បានដឹង​ពី​ពាក្យ​ទាំងពីរ​នេះ​ថា

​ជា​ឈ្មោះ​ខុសច្បាប់​នោះទេ គ្រាន់តែ​ដាក់ឱ្យ​ឆ្កែ​នោះ ព្រោះ​លោក​យល់ថា ​វា​គ្រាន់តែ​ជាការ​ដាក់ឈ្មោះ​លេង​បែប​កំប្លែង​តែប៉ុណ្ណោះ មិននឹកស្មានថាដល់ថ្នាក់ជាប់ទោសបែបនេះទេ។

Leave a Reply

Your email address will not be published. Required fields are marked *